Foundation Years

ផែនការយុទ្ធសាស្ត្រសម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

(២០១២ - ២០១៥)

សេចក្តីផ្តើមៈ

យុទ្ធសាស្ត្ររបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន គឺជាគន្លឹះក្នុងការរៀបចំផែនការ

សកម្មភាពក្នុងការបណ្តុះបណ្តាលនិងធ្វើឱ្យមានកំណើននិស្សិតចុះឈ្មោះ

ចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ។

ចក្ខុវិស័យៈ

ធ្វើឱ្យដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្លាយជាកន្លែងបណ្តុះបណ្តាលប្រកប

          ដោយគុណភាពខ្ពស់និងមានទំនុកចិត្តសម្រាប់និស្សិតគ្រប់រូប។

បេសកកម្មៈ

ផ្តល់ឱ្យនិស្សិតនូវចំណេះដឹងមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ បទពិសោធន៍

សិក្សាប្រកបដោយទំនុកចិត្ត ធានាឱ្យបាននូវសមត្ថភាពរបស់និស្សិតក្នុងការ

ចាប់យកជំនាញឯកទេសថ្នាក់បរិញ្ញាបត្រ។

គោលដៅៈ

សម្រេចឱ្យបានដំណើរការបណ្តុះបណ្តាលល្អប្រសើតាមរយៈកម្មវិធីសិក្សា

ល្អធនធាន សាស្ត្រាចារ្យមានសមត្ថភាព និងសម្ភាររូបវន្តទំនើប ដើម្បីស្រូបយក

កំណើននិស្សិតយ៉ាងតិចដប់ភាគរយចុះឈ្មោះចូលរៀនជារៀងរាល់ឆ្នាំ។

ផែនការយុទ្ធសាស្ត្រទី១:ការគ្រប់គ្រងផែនការយុទ្ធសាស្រ្តនិងផែនការសកម្មភាព

សកម្មភាពទី១:រៀបចំផែនការសកម្មភាពច្បាស់លាស់ដោយរំលេចចេញពី

សកម្មភាពអ្នកទទួលខុសត្រូវកាលបរិច្ឆេទ បញ្ហាប្រឈម និងអ្នកដែលត្រូវ

ទំនាក់ទំនង។

សកម្មភាពទី២:អនុវត្តសកម្មភាពការងារស្របតាមផែនការយុទ្ធសាស្រ្តនិង

ផែនការសកម្មភាពបានច្បាស់ លាស់ដើម្បីសម្រេចឱ្យបានតាមចក្ខុវិស័យ និង

គោលដៅដែលបានកំណត់។

សកម្មភាពទី៣:បង្កើតវប្បធម៌ការងារល្អក្នុងដេប៉ាតឺម៉ង់តាមរយៈការផ្ទេរសិទ្ធិអំណាច

ដល់បុគ្គលិកទទួលខុសត្រូវការងារដែលបានកំណត់ក្នុងផែនការសកម្មភាព

ព្រមទាំងការចែកចាយព័ត៌មានទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

សកម្មភាពទី៤:ធ្វើឱ្យប្រសើរឡើងនូវផែនការយុទ្ធសាស្ត្រនិងសកម្មភាព

តាមរយៈការពិគ្រោះយោបល់ពីអ្នកឯកទេសមកពី ក្នុងនិងក្រៅប្រទេស។

ផែនការយុទ្ធសាស្ត្រទី២: ការគ្រប់គ្រងធនធានមនុស្ស

សកម្មភាពទី១:ជ្រើសរើសមន្ត្រីទទួលបន្ទុកដែលមានគុណវុឌ្ឍិសមស្របតាម

លក្ខខណ្ឌដែលបានចែងដើម្បីអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់

និងការទទួលខុសត្រូវ។

សកម្មភាពទី២:រៀបចំមន្ត្រីដែលមានចំណេះដឹងនិងជំនាញពិតប្រាកដទៅតាម

តួនាទីនិងការទទួលខុសត្រូវច្បាស់លាស់និងកំណត់ផ្តល់ការងារសមស្របតាម

ជំនាញ ចំណេះដឹង និងបទពិសោធរបស់មន្រ្តីមា្នក់ៗ។

សកម្មភាពទី៣:រៀបចំគោលការណ៍ លក្ខខណ្ឌ បទបញ្ជាផ្ទៃក្នុង និងឯកសារ

គតិយុត្តសំខាន់ៗដែលចាំបាច់ប្រើប្រាស់សម្រាប់ការអនុវត្តការងារ ធ្វើយ៉ាងណា

ឱ្យស្របនឹងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ

ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

សកម្មភាពទី៤:ធ្វើការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំរបស់បុគ្គលិក មន្ត្រី

ទទួលបន្ទុកនិងសាស្ត្រាចារ្យដើម្បីលើកទឹកចិត្ត ដំឡើងឋានៈ និងប្រាក់បៀវត្សឱ្យ

សមស្របតាមសមត្ថភាពការងារទទួលខុសត្រូវ។

សកម្មភាពទី៥:អនុវត្តឱ្យបាននូវតម្លាភាពនៃលាភសក្ការ ស្នាដៃការដឹកនាំ

និងការដំណើរការការងារ របស់មន្រ្តីតាមគោលការណ៍ដែលបានកំណត់។

ផែនការយុទ្ធសាស្ត្រទី៣:អភិវឌ្ឍសមត្ថភាពមន្ត្រីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិង

សាស្រ្តាចារ្យ

សកម្មភាពទី១: : រៀបចំគោលការណ៍ និតីវិធី ច្បាស់លាស់ស្តីពីការអភិវឌ្ឍ

សមត្ថភាពមន្ត្រីថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន និងសាស្រ្តាចារ្យជារៀងរាល់ឆ្នាំ។

សកម្មភាពទី២:បណ្តុះបណ្តាលបន្ថែមដល់មន្រ្តីនិងសាស្រ្តាចារ្យតាមរយៈ

ការរៀបចំអង្គប្រជុំនិងសិក្ខាសាលានៅក្នុងវិទ្យាស្ថានផ្ទាល់និងបញ្ជូនទៅក្រៅ

ប្រទេស។

សកម្មភាពទី៣:រៀបចំកម្មវិធីទស្សនកិច្ចសិក្សាជាមួយសាកលវិទ្យាល័យដៃគូរ

របស់វិទ្យាស្ថានទាំងក្នុងនិងក្រៅប្រទេស។

ផែនការយុទ្ធសាស្ត្រទី៤: អភិវឌ្ឍបុគ្គលិកលក្ខណឆ្ពោះទៅរកភាពជាអ្នកដឹកនាំ

          សកម្មភាពទី១

កំណត់គោលដៅ តម្រូវការ ការអនុវត្តសកម្មភាព និងការទទួលខុសត្រូវដល់មន្រ្តី

ទទួលបន្ទុកច្បាស់លាស់។

          សកម្មភាពទី២

លើកទឹកចិត្ត ទទួលយកលទ្ធផល ផ្តល់អនុសាសន៍ និងផ្តល់ទំនុកចិត្ត ដល់មន្រ្តី

ក្រោមបង្គាប់គ្រប់រូប។

          សកម្មភាពទី៣

សម្រួលនិងបំពេញបន្ថែមលទ្ធផលការងារដែលមន្ត្រីក្រោមបង្គាប់ដាក់ជូនធ្វើ

យ៉ាងណាឱ្យទទួលបានលទ្ធផលល្អ។      

          សកម្មភាពទី៤

បត់បែនសកម្មភាពការងារតាមផែនការដែលបានកំណត់របស់វិទ្យាស្ថាន

ធ្វើយ៉ាង ណាឱ្យដំណើរការនៃការងារប្រព្រឹត្តទៅរលូនល្អ។

          សកម្មភាពទី៥

លើកទឹកចិត្ត និងបើកទូលាយគំនិតក្នុងការបង្កើតថ្មីដល់មន្រ្តីទទួលបន្ទុក

ដើម្បីដោះ ស្រាយបញ្ហាឱ្យបានទាន់ពេល។

ផែនការយុទ្ធសាស្ត្រទី៥. គុណភាពក្នុងការបណ្តុះបណ្តាល

សកម្មភាពទី១: រៀបចំគណៈកម្មការទទួលស្គាល់គុណភាពផ្ទៃក្នុងនិងដំណើរ

ការវាយតម្លៃពីខាងក្នុងនិងក្រៅដើម្បីពិនិត្យគុណភាពបណ្តុះបណ្តាលជាប្រចាំ។       

          សកម្មភាពទី២

រៀបចំប្រព័ន្ធស្រាវជ្រាវជម្រុញនិងលើកទឹកចិត្តដល់សាស្រ្តាចារ្យនិងនិស្សិតឱ្យ

បន្ថែមការសា្រវជ្រាវ និងធ្វើការបោះ ពុម្ពផ្សព្វផ្សាយស្នាដៃទាំងនោះ។

          សកម្មភាពទី៣

ពង្រឹងគុណភាពសិក្សាតាមរយៈ ការកែលម្អកម្មវិធីសិក្សា ការជ្រើសរើសនិស្សិត

ការវាយតម្លៃសមត្ថភាពនិស្សិតការតាមដានដំណើរការបង្រៀនរបស់សាស្រ្តាចារ្យ

និង ការរៀបចំសម្ភាររូបវន្តឱ្យសមស្របតាមតម្រូវការសិក្សា។

          សកម្មភាពទី៤

តាមដានគុណភាពសិក្សាជាប្រចាំ ដោយពិនិត្យលើប្រព័ន្ធនៃការបណ្តុះបណ្តាល

ព្រមទាំង ទទួលមតិកែលម្អមកពិភាក្សាស្វែងរកដំណោះស្រាយល្អសម្រាប់

អភិវឌ្ឍឱ្យកាន់តែប្រសើរឡើង។

សកម្មភាពទី៥

បណ្តុះបុគ្គលិកលក្ខណនិស្សិតឱ្យមានក្រមសីលធម៌គុណធម៌ទំនាក់ទំនងល្អ

និងទំនួលខុសត្រូវខ្ពស់។

ផែនការយុទ្ធសាស្ត្រទី៦. ផ្សាភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាជាមួយការបង្រៀននិងរៀន

សកម្មភាពទី១:

បំពាក់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់សាស្ត្រាចារ្យបង្រៀនតាមរយៈការរៀបចំ

ប្រព័ន្ធកុំព្យូទ័រនិងកម្មវិធីផ្សេងៗ ដូចជា Moodle, CISCO Website

ដើម្បីជួយសម្រួលដល់ដំណើរការបង្រៀននិងការរៀនឱ្យកាន់តែទំនើប។

សកម្មភាពទី២: ធ្វើការបណ្តុះបណ្តាលដល់មន្ត្រីគ្រប់គ្រងកម្មវិធី សាស្ត្រាចារ្យ

និស្សិត និងភាគ្គីពាក់ព័ន្ធអំពីរបៀបប្រើប្រាស់កម្មវិធី។

សកម្មភាពទី៣:

ធ្វើការតាមដានដំណើរការប្រព្រឹត្តទៅនិងប្រសិទ្ធភាពរបស់កម្មវិធីពាក់ព័ន្ធ

និងលទ្ធផលសិក្សារបស់និស្សិត។ 

                                                         តាកែវ ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១២

           នាយកវិទ្យាស្ថាន

 

អូលីវីយ៉េ ជ្មីតហស្លេ